សហគ្រិណនាំអ្នកឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីព

Friday, June 12, 2015

We cannot rich unless we understand how to use money

ដោយ​សារ​មនុស្ស​មួយ​ចំនួន​គិត​បែប​នេះ​ហើយ ទើប​មិន​ងាយ​ក្លាយ​ជា​អ្នក​មាន​​នឹងគេ!



​​ហេតុផល​បី​យ៉ាងនេះ​​​ ​​បញ្ជាក់​ថា ​អ្នក​គ្មាន​ថ្ងៃ​អាច​ក្លាយ​ជា​សេដ្ឋី​នឹង​គេ​បាន​ឡើយ!ប្រភព៖​ www.ilovechile.cl
គ្មាន ​នរណា​ម្នាក់​ចង់​ក្លាយ​ជា​ជន​ក្រីក្រ​នោះ​ទេ​ ពោល​គឺ​សុទ្ធតែ​ចង់​ក្លាយជា​មនុស្ស​ដែល​មាន​លុយ​ច្រើន​​ចាយ​មិន​ចេះ​អស់។ ​ប៉ុន្តែ​មិន​មែន​គ្រាន់តែ​ចង់​​តែ​ម្យ៉ាង​អាច​ធ្វើ​ឲ្យ​មនុស្ស​សម្រេច​ គោលដៅ ឬ បំណង​​របស់​ខ្លួន​បាន​ដោយ​ងាយ​ឡើយ​។ បើសិន​ជា​ងាយ​មែន ម្ល៉េះ​គ្រប់គ្នា​សុទ្ធតែ​ជា​អ្នកមាន​អស់​ហើយ​។ ​មាន​មូលហេតុ​ជាច្រើន​ដែល​បញ្ជាក់​ថា ​អ្នក​នឹង​មិនអាច​ក្លាយ​ជា​អ្នក​មាន​បាន​៖

១) យល់​មិនទាន់​ច្បាស់​ថា ​លុយ​កើតឡើង​ដោយ​របៀបណា
​ ​​មនុស្ស​មួយ​ចំនួន​គិត​ថា ​នៅ​ពេល​រៀន​សូត្រ​ខ្ពស់ ឬ បញ្ចប់​ការសិក្សា​ជាមួយ​​លទ្ធផល​ល្អ នឹង​ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ អនាគត​។ ការពិត​​ទៅ​ចំណុច​សំខាន់​នៃ​ការ​អប់រំ​គឺ​ដើម្បី​រំដោះ​ភាព​អវិជ្ជមាន និង ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​មនុស្ស​អវិជ្ជា​មិន​អាច​ធ្វើ​បាន​ ដូច្នេះ​ហើយ​ វា​មិន​បាន​កំណត់​ថា អ្នក​នឹង​ក្លាយ​ជា​មាន​ទ្រព្យសម្បត្តិ​ច្រើន​នោះ​ទេ​។ ​​

ដោយសារតែ​គិតខុស​បែបនេះ​ហើយ​បាន​ជា​មនុស្ស​មួយ​ចំនួន​គិត​ថា ពួកគេ​នឹង​ក្លាយ​ជា​អ្នកមាន​នៅពេល​រៀន​ចប់ ឬ រៀន​បាន​លទ្ធផល​ល្អ ​ដោយ​មិន​ស្វែងរក​ឱកាស​ ឬ មើល​ពី​ចរន្ត​លុយ ​ប៉ុន្តែ​នៅ​ពេល​ចូល​ដល់​ការ​​អនុវត្តន៍​ការងារ​ទើប​ដឹង​ថា អ្វីៗ​ខុស​ពី​ការ​ស្មាន​ ព្រោះ​វា​ទាមទារ​​ឲ្យ​មាន​ចំណេះដឹង​ និង ជំនាញ​លើស​ពី​អ្វី​ដែល​រៀន​នៅ​សាលា​។ ​មាន​សេដ្ឋី​ និង មហាសេដ្ឋី​ជាច្រើន​នៅ​លើ​ពិភពលោក​រៀន​មិន​ចប់​បរិញ្ញាបត្រ​ផង ប៉ុន្តែ​ពួកគេ​ជោគជ័យ​ខ្លាំង​ ដោយសារ​អ្នក​ទាំង​នោះ​យល់​ច្បាស់​អំពី​ចរន្ត​លុយ​ ដែល​ងាយ​នឹង​ទាញ​យក​​ ដោយ​មិន​ចាំបាច់​។

២) ​ មិន​ផ្តល់​តម្លៃ​លើ​ការអប់រំ​
ទោះបីជា​ស្ថិត​ ក្នុង​ស្ថានភាព​ណាក៏ដោយ​ ការអប់រំ​នៅ​តែ​ជា​ចំណុច​ដែល​មាន​តម្លៃ​មិនអាច​ខ្វះ​បាន។ ដូច្នេះ​ហើយ​បាន​ជា​ ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ខិតខំ​ពង្រឹង​វិស័យ​អប់រំ​ឲ្យ​កាន់តែ​ប្រសើរ​ ជាង​មុន​ទៅទៀត។ អ្នកខ្លះ​យល់​ច្រឡំ​ដោយ​គិត​ថា​ ​ការអប់រំ​គឺ​គ្មាន​តម្លៃ​នោះ​ទេ ព្រោះ​ឃើញ​សេដ្ឋី និង មហាសេដ្ឋី​ជា​ច្រើន​នៅ​លើ​ពិភពលោក​សុទ្ធតែ​​រៀន​មិន​​​ចប់​បរិញ្ញាបត្រ​ផង​ ដែរ​។ ​ថ្វីត្បិត​តែ​ការ​មើល​ឃើញ​របស់​ពួកគេ​ គឺជា​រឿង​ពិត​មែន​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ជ្រុង​មួយ​ប៉ុណ្ណោះ​នៃ​ពិភពលោក​ ។

មហាសេដ្ឋី​ទាំងនោះ​សុខចិត្ត​បោះបង់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ដើម្បី​ ហក់​ចូល​ក្នុង​វិស័យ​ជំនួញ​ក៏​ដោយសារ​​មើល​ឃើញ​​ពី​ឱកាស​ល្អ ​ពោល​គឺ​មិន​មែន​ពួកគេ​មិន​ផ្តល់​តម្លៃ​លើ​ការ​អប់រំ​នោះ​ឡើយ​។ បើ​គ្មាន​ចំណេះដឹង​ទេ ពួកគេ​ក៏​មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ​ក្រុមហ៊ុន​ធំៗ​ បែបនេះ​ដែរ​។ ដូច្នេះ​អាច​និយាយ​បាន​ថា បើ​អ្នក​ជា​មនុស្ស​ដែល​មើលស្រាល​លើ​វិស័យ​អប់រំ​ អ្នក​នឹង​គ្មាន​ថ្ងៃ​ដែល​អាច​សាង​ទ្រព្យសម្បត្តិ​ច្រើន​នៅ​ពេល​អនាគត​បាន​ ឡើយ​។


៣) ​ចូលចិត្ត​រស់​នៅ​តាមតែ​របៀប​ចាស់​គំរឹល​
​ មនុស្ស​ដែល​ចូលចិត្ត​រស់នៅ ឬ ធ្វើអ្វី​ដដែលៗ​ ​គឺ​មានន័យថា ​គ្មាន​ការ​អភិវឌ្ឍន៍​ខ្លួន​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ស្ថានភាព​សេដ្ឋកិច្ច សង្គម​ និង នយោបាយ​មិន​ដែល​នៅ​ថេរ​មួយ​កន្លែង​ឡើយ​ ដូច្នេះ​បើ​អ្នក​មិន​ចេះ​បត់បែន និង ច្នៃ​ធ្វើ​យ៉ាងណា​ឲ្យ​​ខ្លួន​មាន​សមត្ថភាព និង​ជំនាញ​ដើម្បី​ឆ្លើយតបទៅនឹង​ស្ថានភាព​ជាក់ស្តែង​។ ​

បើ​អ្នក​ធ្វើអ្វី​តាម​តែ​របៀប​ចាស់​ ឬ ​ទម្លាប់​ដដែលៗ​ វា​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់​ ក្នុង​ការ​ប្រជែង​យក​ឱកាស​​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ ​ជាពិសេស​ភាព​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​​​ ដើម្បី​ក្លាយ​ជា​​អ្នក​មាន​។ ​អ្នក​ដែល​ជោគជ័យ​​ក្នុង​វិស័យ​ជំនួញ​សុទ្ធតែ​ជា​មនុស្ស​ដែល​ពូកែ​ចាប់​យក​ ឱកាស​ ដើម្បី​ប្រែក្លាយ​ជីវិត​​ទៅ​រក​ភាព​អស្ចារ្យ​៕